ផ្សាយពាណិជ្ជកម្ម
<……មានទទួលសាងសង់​ ក្លោងទ្វារ វិហារ ចេតិយ៍ ក្បាច់ចម្លាក់ផ្សេងៗ និង ទទួលម៉ៅការ ផ្ទះគ្រប់ប្រភទ/អាស័យដ្ឋាន/ភូមិដើមស្លែង/សង្កាត់ច្បារអំពៅ២/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង Te..017357556/092918312...>


ផ្សាយពាណិជ្ជកម្ម
<……មានទទួលសាងសង់​ ក្លោងទ្វារ វិហារ ចេតិយ៍ ក្បាច់ចម្លាក់ផ្សេងៗ និង ទទួលម៉ៅការ ផ្ទះគ្រប់ប្រភទ/អាស័យដ្ឋាន/ភូមិដើមស្លែង/សង្កាត់ច្បារអំពៅ២/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង Te..017357556/092918312...>

Home » » អាស៊ាន-ចិនឈានដល់ការឯកភាពថា បច្ចេកវិទ្យាឌីជីថលជាឃ្នាស់សេដ្ឋកិច្ចយ៉ាងសំខាន់ ដែលត្រូវជំរុញការប្រើប្រាស់ចាប់ពីសម័យកូវីដតទៅ

អាស៊ាន-ចិនឈានដល់ការឯកភាពថា បច្ចេកវិទ្យាឌីជីថលជាឃ្នាស់សេដ្ឋកិច្ចយ៉ាងសំខាន់ ដែលត្រូវជំរុញការប្រើប្រាស់ចាប់ពីសម័យកូវីដតទៅ

ការឯកភាពគ្នានេះត្រូវបានធ្វើឡើងក្នុងពិធីបើកសម្ពោធឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលចិន-អាស៊ាន តាមរយៈសន្និសីទវីដេអូ (Video conference) ដែលមានការចូលរួមពីបណ្ដាថ្នាក់ដឹកនាំខាងលើ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។ សម្រាប់កម្ពុជា លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានចូលរួមដោយផ្ទាល់តាមរយៈសន្និសីទវីដេអូនេះផងដែរ។
បើតាមក្រសួងប្រៃសណីយ៍កម្ពុជា ឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលចិន-អាស៊ាននេះ ត្រូវបានរៀបចំឡើងឆ្លើយតបនឹងសភាពការណ៍ ដែលសមាជិកទាំងអស់អះអាងជាថ្មីអំពីសារសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។
អង្គសន្និសីទបានឱ្យដឹងថា ប្រទេសសមាជិកអាស៊ាន និងចិនបានឯកភាពគ្នាថា «បច្ចេកវិទ្យាឌីជីថល គឺជាឃ្នាស់សេដ្ឋកិច្ចយ៉ាងសំខាន់ ជាពិសេសត្រូវជំរុញការប្រើប្រាស់បច្ចេកវិទ្យានេះ ក្នុងដំណាក់កាលដែលពិភពលោកកំពុងប្រឈមមុខនឹងជំងឺកូវីដ-១៩»។
បច្ចេកវិទ្យាឌីជីថល និងសេដ្ឋកិច្ចឌីជីថល បង្កើតឱកាសសេដ្ឋកិច្ចយ៉ាងសម្បូរបែប ហើយអាចជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់កាន់តែប្រសើរឡើង។ នេះបើតាមការបញ្ជាក់នៅក្នុងសន្និសីទខាងលើនេះ។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានជំរុញសមាជិកទាំងឱ្យសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីចាប់យកឱកាសពីយុគសម័យឌីជីថល ព្រមទាំងពង្រឹងភាពជាដៃគូក្នុងការកសាងឌីជីថលនីយកម្ម (Digitization) ក្នុងតំបន់ប្រកបដោយគុណតម្លៃ ទំនុកចិត្ត និងសុវត្ថិភាព៕

Share this article :

0 comments:

Post a Comment

 
រក្សាសិទ្ធិ: © 2020. Daily health news - All Rights Reserved
រចនាដោយ: EWBSITE